ទម្រង់បែងចែកសិទ្ធិ

Discussion :

ទម្រង់នៃការបែងចែកសិទ្ធិ


ទម្រង់នៃការបែងចែកសិទ្ធិមាន ៥ ទម្រង់ (Type of Right Classification) ៖
ទម្រង់ទី១ ៖ ចែកចេញជាពីរ គឺ Classic Rights and Social Rights
– Classic Rights: ជាក្រុមសិទ្ធិពីកំនើតរបស់បុគ្គល ហាមការជ្រៀតជ្រែកលើសិទ្ធិបុគ្គលនេះពីសំណាក់អំនាចរដ្ឋដែលជំរុញឲបុគ្គល​មានឯករាជ្យភាពពីរដ្ឋឬសេរីភាពរបស់បុគ្គលពីរដ្ឋ ។
– Social Rights: ជាសិទ្ធិដែលបុគ្គលទាមទារឲរដ្ឋជួយនិងការពារដល់អ្នកទន់ខ្សោយនេះចេញពីទុក្ខលំបាក ។ ទ្រឹស្តីនេះធ្វើឲរដ្ឋមាន អំនាចអន្តរាគមន៍ រដ្ឋមានកាតព្វកិច្ចជួយការពារដល់អ្នកដែលគ្មានការងារធ្វើ មិនអាចចិញ្ចឹមជីវិតរបស់ខ្លួនដោយខ្លួនឯងបាន ។
ទម្រង់ទី២ ៖ គេបែងចែកសិទ្ធិជា ៥ គឺ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និង សិទ្ធិវប្បធម៌ ។
–  Classic Rights: ICCPR (International Convention on Civil and Political Rights) កាតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ​និងនយោបាយ
–  Social Rights: ICESCR (International Convention on Economic Culture and Social Rights) កាតិកាសញ្ញាអន្តរជាតិ​ស្តីពីសិទ្ធិសេដ្ឋកិច្ច វប្បធម៌ និង សង្គម ។ ដែលកាតិកាសញ្ញាទាំងពីរកើតចេញពី អ.ស.ប ឆ្នាំ ១៩៦៦ ។
ទម្រង់ទី៣ ៖ ចែកចេញជាពីរ គឺ សិទ្ធិបុគ្គល (Individual Rights) និង សិទ្ធិសមូហភាព(សិទ្ធិរបស់រដ្ឋ) (Collective Rights) ។ នៅក្នុងទម្រង់ទី៣នេះវាមានលក្ខណៈប្រហាក់ប្រហែលនឹងទម្រង់ទី១ដែរតែខ្លឹមសារនៃការយល់ឃើញគឺខុសគ្នានេះជា (ទស្សនៈរបស់​សង្គមស៊ីវិល)
ទម្រង់ទី៤ ៖ (ទស្សនៈរបស់អាមេរិក) បែកចែកចេញជាពីរ គឺ សិទ្ធិសេរីភាពទូទៅ និង សិទ្ធិសេរីភាពពលរដ្ឋ
ទម្រង់ទី៥ ៖ នៅអ៊ឺរ៉ុបជាពិសេសចេញពីអាល្លឺម៉ង់ ចែកចេញជាបីជំនាន់ ៖
—    ជំនាន់ទី១. ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ
—    ជំនាន់ទី២. ស្តីពីសិទ្ធិខាងសេដ្ឋកិច្ច សង្គម និង វប្បធម៌
—    ជំនាន់ទី៣. សិទ្ធិក្នុងការអភិវឌ្ឍន៍ គឺទាំងរដ្ឋនិងបុគ្គលនៅក្នុងការអភិវឌ្ឍន៍ និង សិទ្ធិខាងបរិស្ថានទាក់ទងនឹងការប្រែប្រួលអាកាស​ធាតុនៅក្នុង ពិធីសាព្រូតូខូលនៃទីក្រុងតូក្យូ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s