ទំនាក់ទំនងសិទ្ធិមនុស្សនិងនីតិរដ្ឋ

Discussion :

ទំនាក់ទំនងរវាងសិទ្ធិមនុស្សនិងនីតិរដ្ឋ

ទំនាក់ទំនងរវាងសិទ្ធិមនុស្សនិងនីតិរដ្ឋគឺខ្លាំង ព្រោះនីតិរដ្ឋគឺជាទ្រឹស្តីដែលទាក់ទងនឹងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ មានន័យថា​ប្រទេស​ដែលមានការគោរពសិទ្ធិមនុស្សកាន់តែខ្លាំង គឺប្រទេសនោះមានការគោរពនូវនីតិរដ្ឋ ។ នីតិរដ្ឋគឺត្រូវបានបកស្រាយថា​ជា​សិទ្ធិ​ដែល​ត្រូវបានគាំពារ ឬការពារដោយច្បាប់ហើយឯករាជ្យចេញពីអ្នកដឹកនាំ ។ សិទ្ធិនិងសេរីភាពរបស់បុគ្គលគឺត្រូវបានការពារ​ប្រឆាំង​ទៅនឹងការប្រើអំនាចបំពានដោយ​អាជ្ញាធរសាធារណៈ ។
ធាតុសំខាន់ៗនៃទ្រឹស្តីនីតិរដ្ឋ គឺពង្រឹងសេរីភាពបុគ្គល ឲរដ្ឋគិតគូរធ្វើយ៉ាងណារៀបចំច្បាប់ អោយមានប្រសិទ្ធិភាពដូចជា ៖
• គ្មានការដាក់ទណ្ឌកម្មទៅលើបុគ្គលណាមួយដោយគ្មានច្បាប់ហាមប្រាម (No Crime without law)
• ចាត់ទុកថាគ្មានទោសដរាបណាតុលាការមិនទាន់ចេញសាលក្រមស្ថាពរ (Presumption of innocence)
• សមភាពនៃការជំរះក្តីក្រោមច្បាប់និងតុលាការដូចគ្នា (Equal treatment under the law the same court)
• មិនមានការបំពានអំនាច (No arbitrary power)
• ឯករាជ្យភាពនៃតុលាការ (Independence of court)
• បង្រឹងសេរីភាពបុគ្គល (Promote of individual liberty)