ប្រវត្តិនិងការកកើតសិទ្ធិមនុស្ស

ប្រវត្តិនៃការកកើតនិងការវិវត្តន៍នៃទ្រឹស្តីសិទ្ធិមនុស្ស

ការកកើតនិងការវិវត្តន៍នៃទ្រឹស្តីសិទ្ធិមនុស្សគឺបានកើតឡើងពីការបញ្ជ្រាបពីសាសនាទៅក្នុងរដ្ឋរួចទៅសាកលដែលមានដូចតទៅ ៖

សញ្ញាណនៃសិទ្ធិមនុស្សត្រូវបានលេចឡើងនៅក្នុងទស្សនៈវិទូជនជាតិក្រិច (Greek Philosophy) និងតំបន់ផ្សេងទៀតនៅ​ក្នុង ពិភពលោកនាសតវត្សទី១៨ ។ ទស្សនៈវិទូជាច្រើនបានធ្វើការពង្រីកនូវសញ្ញាណនៃសិទ្ធិមនុស្សដូចជាលោក John Loké, Samuel Von Pufendorf ជាដើម ។ ហើយ​ម្យ៉ាងទៀតការប្រកាសឯករាជ្យរបស់អាមេរិកនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ១៧៧៦ បានសន្មតថា មនុស្សជាតិទាំងអស់គឺស្មើភាពគ្នា (សិទ្ធិរស់រានមាន ជីវិត សិទ្ធិសេរីភាពជាដើម) ហើយសិទ្ធមនុស្សក៏​បានជ្រាតចូលដែរក្នុង រដ្ឋធម្មនុញ្ញបារាំងក្នុងឆ្នាំ ១៧៨៩ ។ ការប្រកាសរបស់អាមេរិកនិងបារាំងបាន បង្ហាញនូវទ្រឹស្តីនៃសិទ្ធិជាសាកល ។

នាសតវត្សទី១៨ និង ១៩ Classic Right ដែលទាក់ទងនឹងសេរីភាពបុគ្គល ហាមការជ្រៀតជ្រែកពីរដ្ឋ ហើយអ្នកខ្លះជឿថា​រដ្ឋាភិបាលត្រូវប្រឹងប្រែងធ្វើយ៉ាងណាឲការរស់នៅរបស់ពលរដ្ឋបានប្រសើរឡើង ។

នៅចុងសតវត្សទី ១៩ ប្រទេសឧស្សាហកម្មបានចាប់ផ្តើមបង្ហាញនូវច្បាប់ការងារ គឺលេចឡើងលើថ្លៃពលកម្មនៃកាតិកាសញ្ញាប៊ែន Bern Convention 1906 បានហាមប្រាមការធ្វើការយប់ដើម្បីការពារសុវត្ថិភាពសិទ្ធសង្គម ហើយកាតិកាសញ្ញា ឬអនុសញ្ញាជា​ច្រើនត្រូវបានបង្កើតឡើងដោយ អង្គការពលកម្មអន្តរជាតិ ILO 1919 ។

បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ រដ្ឋមានសេរីភាពពេញលេញបានចុះហត្ថលេខានូវអង្គការសហប្រជាជាតិ Charter of the United Nation នាថ្ងៃទី ២៦ ខែមិថុនា ១៩៤៥ សមាជិកនៃ អ.ស.ប ទាំងអស់បានយល់ព្រមការពារ​ សិទ្ធិមនុស្ស ។ ២ឆ្នាំក្រោយបេសកកម្មនៃអ.ស.ប UN Commission on HR(UNCHR) បានបង្កើតនៅឆ្នាំ ១៩៤៦ និងបានចេញនូវ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស UDHR ដែល សភាធម្មនុញ្ញនៃ អ.ស.ប បានអនុម័តប្រកាសនៅប៉ារីសនាថ្ងៃទី ១០ ធ្នូ ឆ្នាំ១៩៤៨ ជាថ្ងៃនៃទិវាសិទ្ធិមនុស្សទូទាំងពិភពលោក ។

កំឡុងឆ្នាំ ១៩៥០ និង ១៩៦០ ប្រទេសជាច្រើនបានចូលរួមជាមួយនឹង អ.ស.ប ហើយយល់ព្រមទទួលនូវកាតព្វកិច្ចដែលមាន​ នៅក្នុងធម្មនុញ្ញអ.ស.ប ហើយតាំងពីឆ្នាំ ១៩៥០មក UDHR បានចេញនូវសន្ធិសញ្ញាអន្តរជាតិ​ជាច្រើនទៀតដូចជា ICCPR ICESCR …… ។
ហុង សុវណ្ណរ៉ា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s