ឋានានុក្រមច្បាប់

ឋានានុក្រមច្បាប់

ឋានានុក្រមនៃច្បាប់កម្ពុជាមានដូចតទៅ ៖

– ច្បាប់រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល និង ជាប្រភពនៃច្បាប់នៅក្នុងប្រទេសកកម្ពុជា ។
– ច្បាប់ ៖ ត្រូវបានអនុម័តដោយរដ្ឋសភា និង ព្រឹទ្ធសភា ហើយត្រូវបានប្រកាសឲប្រើដោយព្រះមហាក្សត្រ​ឬប្រមុខរដ្ឋស្តីទី ច្បាប់​នីមួយៗ​ត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញដាច់ខាត ។
– ព្រះរាជក្រឹត្យ ៖ ចេញដោយព្រះមហាក្សត្រសំរាប់ធ្វើការអនុវត្តន៍នូវសិទ្ធិអំនាចរបស់ព្រះអង្គតាមដែល រដ្ឋធម្មនុញ្ញបានកំនត់ហើយ​ព្រះរាជ្យក្រឹត្យត្រូវតែស្របរដ្ឋធម្មនុញ្ញដាច់ខាត ។
– អនុក្រឹត្យ ៖ ត្រូវបានអនុម័តយល់ព្រមដោយគណៈរដ្ឋមន្រ្តី និង ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី អនុក្រឹត្យ​នីមួយៗ​ត្រូវតែ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង ស្របជាមួយច្បាប់ដែលអនុក្រឹត្យនោះត្រូវចេញ ។
– ប្រកាស ៖ គឺជាសេចក្តីសំរេចរបស់ក្រសួង ឬ អន្តរក្រសួង ហើយចុះហត្ថលេខាដោយរដ្ឋមន្រ្តីនៃក្រសួង​ពាក់ព័ន្ធ ហើយប្រកាស​ត្រូវ​តែស្របជាមួយនឹងរដ្ឋធម្មនុញ្ញ និង ច្បាប់ អនុក្រឹត្យ ដែលប្រកាសនោះចេញ ។
– សារាចរ ៖ គឺជាលិខិតបទដ្ឋានដែលក្រសួង ឬ អាជ្ញាធរថ្នាក់ខ្ពស់ណាមួយ ប្រើប្រាស់ដើម្បីធ្វើការបំភ្លឺទៅលើ​ចំនុចខ្លះ​ក្នុងច្បាប់​ផ្តល់​សេចក្តីណែនាំសារាចរគ្រាន់តែជាការផ្តល់យោបល់ប៉ុណ្ណោះហើយវាមិនមានអានុភាព​គតិយុត្តិអ្វីឡើយ ។