អ្វីទៅជាសិទ្ធិមនុស្ស

Discussion :

សិទ្ធិមនុស្ស

សិទ្ធិមនុស្សគឺជាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់បុគ្គលម្នាក់ៗដែលត្រូវការចាំបាច់ដើម្បីអោយខ្លួនគេអាចទទួលបាននូវសេចក្តីថ្លៃថ្នូររួមមាន​សមភាពគ្មាន​ការរើសអើង សុខសុភមង្គល និង ឯករាជ្យ ។
ការសិក្សាសិទ្ធិមនុស្សគឺសំដៅទៅលើការសិក្សាអំពីសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗក្នុងក្របខ័ណ្ឌច្បាប់(ច្បាប់ប្រទេសប្រជាធិបតេយ្យ) ច្បាប់​ក្នុងប្រទេសប្រជាធិបតេយ្យ ជាឧបករណ៍គតិយុត្តិប្រកាសទទួលស្គាល់គោរពការពារ និងលើកតំកើងសិទ្ធិសេរីភាពបុគ្គល ​អោយកាន់តែច្រើនដែល​អាចធ្វើទៅបាន ។

Advertisements